ហោរាសាស្ត្រខ្មែរ
ចូលគណនីដើម្បីមើលការជូនដំណឹងរបស់អ្នក
ដើម្បីទទួលការជូនដំណឹងលើ iPhone សូមបន្ថែមគេហទំព័រនេះទៅអេក្រង់ដើម (Add to Home Screen)
វចនានុក្រមឈ្មោះកូន
ឈ្មោះខ្មែរសម្រាប់កូនទើបនឹងកើត ព្រមទាំងអត្ថន័យ និងប្រភពនៃពាក្យនីមួយៗ
បំពេញថ្ងៃខែឆ្នាំកំណើត
បញ្ចូលថ្ងៃខែឆ្នាំ និងម៉ោងកំណើតរបស់កូន រួចចុចប៊ូតុង «ពិនិត្យទក្សា»។ បើមិនដឹងម៉ោងច្បាស់ ទុកម៉ោង ១២:០០ ក៏បាន។
មើលអក្សរល្អ និងអក្សរគួរចៀសវាង
ប្រព័ន្ធនឹងបង្ហាញអក្សរខ្មែរដែលគួរប្រើសម្រាប់ដាក់ឈ្មោះ និងអក្សរដែលមិនគួរប្រើ។
ចុចអក្សរដើម្បីត្រងឈ្មោះ
ចុចលើអក្សរណាមួយ ដើម្បីមើលតែឈ្មោះដែលចាប់ផ្តើមដោយអក្សរនោះ។ ឬធីក «បង្ហាញតែឈ្មោះដែលអក្សរដើមល្អ» ដើម្បីលាក់ឈ្មោះដែលមិនសមស្រប។
អានអត្ថន័យរបស់ឈ្មោះ
ក្នុងតារាងខាងក្រោម អ្នកនឹងឃើញអត្ថន័យ ប្រភពនៃពាក្យ និងទក្សា-កាលយោគរបស់ឈ្មោះនីមួយៗ។
ទក្សា
គិតតាម ថ្ងៃ កំណើត។ អក្សរខ្មែរត្រូវបានបែងចែកជា ៨ ក្រុម គឺ បរិវា អាយុ តេជៈ សិរី មូលៈ ឧស្សាហៈ មន្រ្តី និងកាឡកិណី។ ក្រុម សិរី ល្អជាងគេ រីឯ កាឡកិណី ជាក្រុមតែមួយគត់ដែលមិនគួរប្រើ។
កាលយោគ
គិតតាម ឆ្នាំ កំណើត ជាការត្រួតពិនិត្យទីពីរ។ ភង្គៈ បូតិ និង មរណៈ ជាកាលយោគមិនល្អ។ អក្សរមួយត្រូវតែល្អទាំងទក្សា និងកាលយោគ ទើបគួរយកមកដាក់ឈ្មោះ។
អត្ថន័យនៃសញ្ញា
ចំណាំ៖ តម្រានេះជាជំនួយក្នុងការសម្រេចចិត្តប៉ុណ្ណោះ។ ការដាក់ឈ្មោះកូនពិតប្រាកដ គួរពិគ្រោះបន្ថែមជាមួយគ្រូអាចារ្យ ឬអ្នកចេះដឹងក្នុងគ្រួសារ។
ទក្សា ៨ ក្រុម (តាមថ្ងៃកំណើត)
បរិវា — នាំមកនូវបរិវារ ញាតិមិត្ត និងអ្នកនៅក្រោមបង្គាប់ដ៏ស្មោះត្រង់
អាយុ — ជួយឲ្យមានសុខភាពល្អ អាយុវែង គ្មានជំងឺដម្កាត់
តេជៈ — នាំមកនូវអំណាច វាសនា ឥទ្ធិពល តំណែង និងតួនាទី
សិរី — នាំមកនូវសិរីសួស្តី ទ្រព្យសម្បត្តិ និងភាពជាទីស្រឡាញ់
មូលៈ — នាំមកនូវផ្ទះសម្បែង ទ្រព្យមរតក និងគ្រឹះជីវិតមាំទាំ
ឧស្សាហៈ — នាំមកនូវសេចក្តីព្យាយាម ជោគជ័យក្នុងការសិក្សា និងការងារ
មន្រ្តី — នាំមកនូវចៅហ្វាយនាយល្អ អ្នកជាទីពឹង និងអ្នកឧបត្ថម្ភ
កាឡកិណី — នាំមកនូវសត្រូវ ឧបសគ្គ និងសេចក្តីទុក្ខលំបាក
កាលយោគ ៧ ក្រុម (តាមឆ្នាំកំណើត)
ភង្គៈ — បែក បែកទៅ បែកធ្លាយ ខ្ចាត់ខ្ចាយ
បូតិ — ស្អុយ រលួយ ខូច របស់ផ្អែម របស់ទទេ
រណ្តៅទ្រព្យ — មាំទាំ មានទ្រព្យ ស្ដុកស្ដម្ភ
មរណៈ — ស្លាប់ ព្រាត់ប្រាស ចាកឆ្ងាយ សោះសូន្យ
អធិបតី — ភាពជាធំ ជាកម្លាំងសំខាន់
រាជា — យ៉ាងធំ ចៅហ្វាយនាយ
ទង់ជ័យ — ចម្រើន រុងរឿង លូតលាស់
អក្សរមួយត្រូវល្អទាំង ទក្សា និង កាលយោគ ទើបគួរយកមកដាក់ឈ្មោះ។ ឧទាហរណ៍ អក្សរក្នុងទក្សា មន្រ្តី ល្អមែន តែបើធ្លាក់ក្នុងកាលយោគ មរណៈ គឺគួរចៀសវាង។
ពិនិត្យតាមតម្រាដាក់ឈ្មោះកូន
បញ្ចូលថ្ងៃខែឆ្នាំកំណើតរបស់កូន ដើម្បីដឹងថាអក្សរដើមនៃឈ្មោះណាស្ថិតក្នុងទក្សាល្អ ឬទក្សាកាឡកិណី
តាមអក្សរដើម
សេចក្តីសុខ សុខភាពល្អ
មាស
ផ្កាយ
ព្រះច័ន្ទ
ភាពក្លាហាន វីរបុរស
កែវមណី របស់ដ៏មានតម្លៃ
ឧត្តម ប្រសើរជាងគេ
ទ្រព្យសម្បត្តិ
ប្រាជ្ញា
ចំណេះវិជ្ជា
ផលល្អ
ការរីកចម្រើន
សេរីភាព
បុណ្យកុសល ភាពប៉ិនប្រសប់
អ្នកប្រាជ្ញ
ធំទូលាយ
ពន្លឺថ្ងៃរះ
ខ្ពង់ខ្ពស់ ប្រសើរបំផុត
សម្រេចបានជោគជ័យ
ការចម្រើនលូតលាស់
សំណាងល្អ
ជ័យជម្នះ
ល្អវិចិត្រ ប៉ិនប្រសប់
ត្បូងពេជ្រ
សុវត្ថិភាព សេចក្តីសុខ
ក្លិនក្រអូប
សត្វតោ
ទេវតា
បរិសុទ្ធ ស្អាតស្អំ
ការអភិវឌ្ឍរីកចម្រើន
ស្តេចនៃមនុស្ស
ទ្រព្យធន
ទីក្រុង
គួរជាទីរីករាយ
កំណើតល្អ ត្រកូលល្អ
ស្ថិតស្ថេរ មាំមួន
មានលាភ មានសំណាង
ស្អាតបរិសុទ្ធ គ្មានមន្ទិល
ប្រាជ្ញា ការត្រាស់ដឹង
សន្តិភាព
| ឈ្មោះ | ភេទ | អត្ថន័យ | ប្រភព |
|---|---|---|---|
|
សុខា
Sokha
|
ប្រុស | សេចក្តីសុខ សុខភាពល្អ | បាលី |
|
សុវណ្ណ
Sovann
|
ប្រុស | មាស | បាលី |
|
ដារា
Dara
|
ប្រុស | ផ្កាយ | សំស្ក្រឹត |
|
ច័ន្ទ
Chan
|
ប្រុស | ព្រះច័ន្ទ | បាលី |
|
វីរៈ
Virak
|
ប្រុស | ភាពក្លាហាន វីរបុរស | បាលី |
|
រតនៈ
Rattanak
|
ប្រុស | កែវមណី របស់ដ៏មានតម្លៃ | បាលី |
|
ពិសិដ្ឋ
Piseth
|
ប្រុស | ឧត្តម ប្រសើរជាងគេ | បាលី |
|
សម្បត្តិ
Sambath
|
ប្រុស | ទ្រព្យសម្បត្តិ | បាលី |
|
បញ្ញា
Panha
|
ប្រុស | ប្រាជ្ញា | បាលី |
|
វិជ្ជា
Vichea
|
ប្រុស | ចំណេះវិជ្ជា | បាលី |
|
សុផល
Sophal
|
ប្រុស | ផលល្អ | បាលី |
|
វឌ្ឍនៈ
Vattanak
|
ប្រុស | ការរីកចម្រើន | បាលី |
|
សេរី
Serey
|
ប្រុស | សេរីភាព | បាលី |
|
កុសល
Kosal
|
ប្រុស | បុណ្យកុសល ភាពប៉ិនប្រសប់ | បាលី |
|
មុនី
Muny
|
ប្រុស | អ្នកប្រាជ្ញ | បាលី |
|
វិសាល
Visal
|
ប្រុស | ធំទូលាយ | បាលី |
|
អរុណ
Arun
|
ប្រុស | ពន្លឺថ្ងៃរះ | បាលី |
|
ឧត្តម
Oudom
|
ប្រុស | ខ្ពង់ខ្ពស់ ប្រសើរបំផុត | បាលី |
|
ប្រសិទ្ធ
Prasith
|
ប្រុស | សម្រេចបានជោគជ័យ | បាលី |
|
វុឌ្ឍី
Vuthy
|
ប្រុស | ការចម្រើនលូតលាស់ | បាលី |
|
សំណាង
Samnang
|
ប្រុស | សំណាងល្អ | ខ្មែរ |
|
ជ័យ
Chey
|
ប្រុស | ជ័យជម្នះ | បាលី |
|
វិចិត្រ
Vichet
|
ប្រុស | ល្អវិចិត្រ ប៉ិនប្រសប់ | បាលី |
|
ពេជ្រ
Pich
|
ប្រុស | ត្បូងពេជ្រ | សំស្ក្រឹត |
|
សុវត្ថិ
Sovath
|
ប្រុស | សុវត្ថិភាព សេចក្តីសុខ | បាលី |
|
សុគន្ធ
Sokun
|
ប្រុស | ក្លិនក្រអូប | បាលី |
|
សីហា
Seyha
|
ប្រុស | សត្វតោ | បាលី |
|
ទេព
Tep
|
ប្រុស | ទេវតា | បាលី |
|
វិសុទ្ធ
Visoth
|
ប្រុស | បរិសុទ្ធ ស្អាតស្អំ | បាលី |
|
អភិវឌ្ឍ
Aphivath
|
ប្រុស | ការអភិវឌ្ឍរីកចម្រើន | បាលី |
|
នរិន្ទ្រ
Narin
|
ប្រុស | ស្តេចនៃមនុស្ស | សំស្ក្រឹត |
|
ធន
Thon
|
ប្រុស | ទ្រព្យធន | បាលី |
|
បូរី
Bory
|
ប្រុស | ទីក្រុង | បាលី |
|
ភិរម្យ
Phirom
|
ប្រុស | គួរជាទីរីករាយ | បាលី |
|
សុជាតិ
Socheat
|
ប្រុស | កំណើតល្អ ត្រកូលល្អ | បាលី |
|
ថាវរៈ
Thavorak
|
ប្រុស | ស្ថិតស្ថេរ មាំមួន | បាលី |
|
សុភ័គ
Sopheak
|
ប្រុស | មានលាភ មានសំណាង | បាលី |
|
វិមល
Vimol
|
ប្រុស | ស្អាតបរិសុទ្ធ គ្មានមន្ទិល | បាលី |
|
ពុទ្ធី
Puthy
|
ប្រុស | ប្រាជ្ញា ការត្រាស់ដឹង | បាលី |
|
សន្តិ
Santi
|
ប្រុស | សន្តិភាព | បាលី |
បង្ហាញ ៤០ ក្នុងចំណោម ១៣១០៥ ឈ្មោះ · នៅសល់ ១៣០៦៥
អត្ថន័យនៃឈ្មោះភាគច្រើនមានប្រភពពីភាសាបាលី និងសំស្ក្រឹត។ ការជ្រើសរើសឈ្មោះកូនអាចពិគ្រោះបន្ថែមជាមួយគ្រូអាចារ្យ ឬលោកតាអ្នកចេះដឹង។